ក្រុមហ៊ុនកាស៊្បែរគ្រុបនៅប្រទេសកម្ពុជា
ក្រុមហ៊ុនស្រាបៀរកម្ពុជា ខេមប្រ៊ូវ គឺជាក្រុមហ៊ុនផលិត ស្រាបៀរដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា។ ស្រាបៀរអង្គរ គឺជា ម៉ាកសញ្ញា ដ៏ល្បីបំផុត របស់យើង ដែលត្រូវបានទទួលស្គាល់ជាមួយនឹងពាក្យស្លោកថា “ប្រទេសខ្ញុំ ស្រាបៀរខ្ញុំ” ។ លើសពីនេះទៅទៀត ក្រុមហ៊ុនខេមប្រ៊ូវ ក៏ជាក្រុមហ៊ុនដែលផលិត និងច្រក ភេសជ្ជៈប៉ិបស៊ី សម្រាប់ទីផ្សារប្រទេសកម្ពុជា ផងដែរ។
រោងចក្រផលិតស្រាបៀរត្រូវបានផ្តល់កិត្តិយសចូលរួម សម្ភោធ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា តាំងពីដើមឆ្នាំ ១៩៦០។ ក្រុមហ៊ុនខេមប្រ៊ូវ ចាប់ផ្តើមការផលិតឡើង វិញនៅឆ្នាំ ១៩៩១ ។ ចាប់តាំងពីឆ្នាំ១៩៩១ មក ក្រុមហ៊ុនកាស៊្បែរគ្រុប បានចាប់ដៃគូ ហើយបានដើរតួ យ៉ាងសំខាន់ក្នុងការកសាងម៉ាកសញ្ញាផលិតផលរបស់យើងរហូតមកដល់សព្វថ្ងៃ។
សារពីលោកអគ្គនាយក
សូមស្វាគមន៍ការមកកាន់ក្រុមហ៊ុនខេមប៊្រូវ ដែលជាបុត្រសម័្ពន្ធ របស់ក្រុមហ៊ុនកាស៊្បែរគ្រុប!
សួស្តី អ្នកទាំងអស់គ្នា!
ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ អ្នកទាំងអស់គ្នា មកកាន់វ៉ិបសាយ របស់ក្រុមហ៊ុន ខេមប្រ៊ូវ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន កាស៊្បែរគ្រុប។
ចាប់តាំងពីឆ្នាំ២០១៩ មក ក្រុមហ៊ុនកាស៊្បែរបានកាន់ កាប់ភាគហ៊ុន ១០០% របស់ក្រុមហ៊ុនខេមប្រ៊ូវ ហើយក្រុមហ៊ុនបានធ្វើកំណែប្តូរបន្តិចម្តងៗ ដោយ បានប្រែខ្លួនពីក្រុមហ៊ុនបែបលក្ខណៈក្នុងស្រុក មួយឲ្យ ក្លាយទៅជាក្រុមហ៊ុនលំដាប់អន្តរជាតិ ដែលផលិត ទាំងម៉ាកផលិតផលក្នុងស្រុក និងបែប លក្ខណៈ អន្តរជាតិ។ ក្នុងនាមជាបុត្រសម្ព័ន្ធមួយ របស់ក្រុមហ៊ុន កាស៊្បែរគ្រុប វាបានផ្តល់នូវភាពខ្លាំង ដល់យើង ក៏ដូចគោលដៅច្បាស់លាស់មួយ ក្នុងការធ្វើប្រតិបត្តិ ជារៀងរាល់ថ្ងៃ ហើយនោះគឺ- ផលិតដើម្បីភាពប្រសើរនៅថ្ងៃនេះ និងថ្ងៃស្អែក។
នៅក្រុមហ៊ុនកាស៊្បែរ ឱកាសការងារដល់អ្នក គឺគ្មានដែនកំណត់។ ការអភិវឌ្បបុគ្គលិក គឺរបៀបវីរៈ ដ៏សំខាន់មួយរបស់ក្រុមហ៊ុន។ អ្នកអាច ធ្វើការនៅផ្នែក ផ្សេងៗគ្នាជាច្រើន ឬធ្វើការនៅក្រៅប្រទេស ឬឡើង តំណែងក្នុងផ្នែកការងាររបស់អ្នក ឬក៏ក្លាយជា បុគ្គលិក ឆ្នើមមួយរូបនៅក្នុងតួនាទីនេះ។ ការច្នៃបង្កើតថ្មី និងគំនិតផ្តួចផ្តើមថ្មីៗ តែងតែស្ថិតនៅក្នុងសសៃរឈាម របស់យើងជានិច្ច។ ពួកយើង មិនឈប់ស្ងៀម ត្រឺមអ្វីដែលបានរកឃើញតាំងពីអតីតកាលមកទេ ហើយពួកយើងតែងតែខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធ្វើការងារឲ្យបានកាន់តែប្រសើរឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ។ មហិច្ឆតា របស់យើង គឺចង់ក្លាយជា ក្រុមហ៊ុនលេខមួយនៅកម្ពុជា ហើយបុគ្គលិករបស់ យើងមានសមត្ថភាពគ្រប់គ្រាន់ ធ្វើការពោរពេញ ដោយឆន្ទៈ ភាពក្លាហាន និងថាមពល ដើម្បីសម្រេចបាននូវគោលដៅមួយនេះ។
បើសិនជាអ្នក ជាមនុស្សដែលចូលចិត្តធ្វើអ្វីដែលថ្មី និងចូលចិត្តការពុះពារ ដើម្បីទទួលបានជោគជ័យ នោះ ខ្ញុំពិតជាស្វាគមន៍អ្នកទាំងអស់គ្នា ក្នុងការដាក់ពាក្យចូលមកបម្រើការងារនៅក្នុងក្រុមហ៊ុនរបស់យើង។
ដោយក្តីគោរពរាប់អាន
Onno Rombouts
អគ្គនាយក ក្រុមហ៊ុនខេមប៊្រូវ